1.6.👄 ការសង្ខេប

👇 ចូរពិនិត្យឧទាហរណ៍

          មានតំណាលតៗគ្នាមកថា មានតានិងយាយប្តីប្រពន្ធពីរនាក់ ពុំមានកូនចៅឡេីយ។ ពួកគាត់ខំប្រឹងរកសុីមានតែមាស ១បាទប៉ុណ្ណោះ។ នៅពេលតាស្លាប់ទៅ យាយក៏យកមាស១បាទនោះ ទៅដាក់ក្នុងមាត់សពតា។ ក្រោយពីបូជាសពតារួច មាសត្រូវភ្លេីងឆេះអស់សល់តែ ៣ស្លឹង។ គាត់ជូនសម័យមួយព្រះមហាក្សត្រតម្រូវឲ្យរៃយកមាសពីប្រជារាស្រ្តក្នុងមួយគ្រួសារ ១បាទ។ យាយគ្មានមាសគ្រប់មួយបាទ គឺមានតែមាស ៣ស្លឹងប៉ុណ្ណោះសល់ពីបង់មាត់ខ្មោចតា យកមកថ្វាយព្រះមហាក្សត្រដោយរៀបរាប់ពីសេចក្តីទុក្ខលំបាកនិងភាពទាល់ច្រករបស់គាត់ ថ្វាយទ្រង់សណ្តាប់។ ព្រះមហាក្សត្រកេីតក្តីសង្វេគអាណិតប្រជារាស្រ្ត ព្រោះអ្នកស្លាប់ទៅគ្រាន់តែប្រាក់មួយបាទយកទៅមិនបានផង ទ្រង់ក៏ប្រកាសលេីកលែងការរៃមាសនេះពីប្រជារាស្រ្តទូទាំងនគរ ។ ហេតុដូចនេះបានជាប្រជាជនយកប្រាក់ឬមាស បង់ក្នុងមាត់បុគ្គលដែលស្លាប់តៗគ្នា រហូតដល់បច្ចុប្បន្ននេះ។

ក. អត្ថបទទាំងមូល

  • ព្រឹត្តិការណ៍សំខាន់ៗ
  • សេចក្ដីលម្អិតច្រើន
  • ព្រឹត្តិការណ៍តូចៗច្រើន
  • សកម្មភាពតួអង្គច្រើន
  • ទំហំអត្ថបទវែង

ចម្លើយ

ក្នុងសម័យបុរាណ មានស្ដេចមួយព្រះអង្គព្រះនាម ព្រះបាទបាយ៉ង់កោរ ដែលមានព្រះអគ្គមហេសីព្រះនាម ព្រះនាងសក់ក្រអូប។ ព្រះនាងមានក្លិនក្រអូបសាយភាយល្បីរន្ទឺដល់ស្ដេចសៀម។ ដោយចង់បានព្រះនាងមកធ្វើជាមហេសី ស្ដេចសៀមបានចាត់ទ័ពមកចាប់យកព្រះនាង។

ចម្លើយ