1.1.បំណិនថ្មី ៖ កាលអាកាស
👀 សម័យទីក្រុង តាំងទីនៅឧត្តុង្គ នៅស្រុកសម្បូរ ខេត្តក្រចេះ មានចៅអធិការវត្តមួយអង្គ ជាអ្នកប្រព្រឹត្តរៀននូវវិជ្ជាវេទមន្តអាគម ហើយជាអ្នកចេះ ចិញ្ចឹមក្រពើ ។ លោកគ្រូចៅអធិការនោះ ចិញ្ចឹមក្រពើមួយ ទុកដូចជាកូនសិស្សរបស់លោក ។ ក្រពើនោះ រស់នៅក្នុងទន្លេមេគង្គជាទន្លេដែលប្រកបដោយទឹកជ្រៅមានត្រីច្រើន ។ លោកឱ្យឈ្មោះក្រពើនោះ “អាធន” ។
សម័យមួយ កាលព្រះមហាក្សត្រទ្រង់គង់នៅក្រុងឧត្តុង្គ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ប្រឈួនជាខ្លាំង ។ ព្រះអង្គស្រឡាញ់ព្រះរាជបុត្រីយ៉ាងខ្លាំងឥតឧបមា ព្រះអង្គទ្រង់ខ្សឹកខ្សួលតក់ស្លុតជាពន្លឹក ហើយទ្រង់ឱ្យជ្រើសរើសរកពេទ្យហ្ម ដែលពូកែមានឈ្មោះល្បីអស្ចារ្យមកព្យាបាលព្រះរាជបុត្រីព្រះអង្គ ក៏ប៉ុន្តែគ្មានគ្រឯណាមួយ អាចរំលែកទុក្ខព្រះរាជបុត្រីបានឡើយ ។ ហេតុនេះ បានជាព្រះមហាក្សត្រទ្រង់ឱ្យនិមន្តចៅអធិការវត្តសម្បូរដែលមានឈ្មោះពូកែល្បីជាងគ្រូពេទ្យឯទៀតមកព្យាបាល ។ ការធ្វើដំណើរតាមទន្លេមេគង្គដោយកប៉ាល់ ពីស្រុកសម្បូរទៅឧត្តុង្គក្នុងសម័យនេះតែ ២ ថ្ងៃទេ តែក្នុងសម័យទីក្រុងតាំងនៅឧត្តង្គនោះ គេធ្វើដំណើរដោយទូកជាយូរថ្ងៃ ព្រោះទន្លេនោះ មុនពេលទៅដល់ក្រចេះមានទឹកហូរស្រួលល្អទេ តែចាប់ពីរក្រចេះទៅ ត្រូវឆ្លងទឹកហូរកួចខ្លាំងនិងមានថ្មស្រួចៗដុះនៅក្នុងទីកដោយអន្លើៗ ។
លោកគ្រូចៅអធិការនិមន្តព្យាបាលព្រះរាជបុត្រី ព្រះរាជបុត្រីក៏បានស្រាកស្បើយជំងឺធូរគ្រាន់បើប៉ុន្តែព្រះមហាក្សត្រទ្រង់ពុំអនុញ្ញាតឱ្យលោកគ្រូចៅអធិការវិលទៅវិញភ្លាមទេ ទ្រង់ឱ្យលោកនៅរង់ចាំថែទាំជំងឺព្រះបុត្រី លុះត្រាតែជាស្រឡះមែនទែន សិន ។ និយាយអំពីអាធនដែលនៅស្រុកសម្បូរវាទន្ទឹងមើលផ្លូវលោករបស់វាជាយូរខែថ្ងៃពុំឃើញវិលមកសោះ វាកើតមានសេចក្តីស្រងូតស្រងាត់នឹករលឹកដល់លោកគ្រវាជាអនេក ។ ថ្ងៃមួយវាពយខ្លាំងពេក វាក៏ហែលចេញពីទីលំនៅទៅតាមដងទន្លេមេគង្គ ឆ្ពោះត្រង់ទៅតាមលោកគ្រវានៅឧត្តុង្គ ។ វាធ្វើដំណើរពីស្រុកសម្បូរទៅដល់ឆ្លងគ្មានជួបប្រទះនឹងសត្រូវ ឬគ្មាន អន្តរាយអ្វីដល់ខ្លួនវាសាះ ប៉ុន្តែលុនវាទៅដល់ភ្នំមួយឈ្មោះ “ភ្នំសុពណ៌កាលី” វាបានជួបនិងក្រពើមួយជាក្រពើសាហាវ ក្លាហានឈ្លានពានណាស់ ដោយក្រពើនោះក្រេវក្រោធនឹងអាធនដែលហែលកាត់ទីលំនៅរបស់វា វាក៏រករឿងដាលវាលឈ្លោះ ប៉ុន្តែដោយអាធនមានកិច្ចរួសរាន់ចង់ជួបនឹងលោតគ្រូរបស់វាៗក៏ដោះដែរត់អំពីក្រពើអំណាចទៅ ។ […]
(ដកស្រង់ពីរឿងក្រពើឈ្មោះអាធន ប្រជុំរឿងព្រេងខ្មែរ ភាគទី៥)
តាមឧទាហរណ៍ខាងលើ ដំណើររឿងប្រព្រឹត្តទៅតាម ពេលវេលានឹងទីកន្លែង ដូចខាងក្រោម ៖
- ពេលវេលា ៖ សម័យមួយ យូរ ថ្ងៃ យូរខែ ថ្ងៃ ថ្ងៃមួយ … ។
- ទីកន្លែង ៖ វាជវាំងឧត្តុង្គ ស្រុក សម្បូរ ខេត្តក្រចេះមេគង្គ…។
កាលអាកាស គឺជាពេលវេលា និងទីកន្លែងដែលដំណើររឿងប្រព្រឹត្តទៅ ។
ពេលវេលានិងទីកន្លែងនៃរឿង ជួនកាលអ្នកនិពន្ធបានលើកឡើងតាមស្ថានភាពពិតជាក់ស្ដែង ជួនប្រឌិតឡើងតាមមនោគតិរបស់ខ្លួន ។
ចម្លើយ
១- កាលអាកាស គឺជាពេលវេលានិងទីកន្លែងដែលដំណើររឿងប្រព្រឹត្តិទៅ។
២- ពេលវេលានិងទីកន្លែងនៃរឿង ចួនកាលត្រូវបានអ្នកនិពន្ធលើកឡើងតាមស្ថានភាពពិតជាក់ស្ដែង ចួនកាលអ្នកនិពន្ធប្រឌិតតាមមនោគតិរបស់ខ្លួន ។
ចម្លើយ
កាលអាកាសក្នុងរឿងវត្តវិហារសួគ៌ មានដូចជា ៖
- កាល ៖ បន្ទាប់ពីនេះ សព្វថ្ងៃ លុះព្រឹកឡើង វេលាយប់ …។
- អាកាស ៖ ភូមិរលួស ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងព្រៃ …។
ចម្លើយ
កាលអាកាសក្នុងរឿងវត្តសំពៅប្រាំ មានដូចជា ៖
- កាល ៖ ក្នុងកាលកន្លងយូរមកហើយ ព្រលឹមស្វាងឡើង សព្វថ្ងៃនេះ …។
- អាកាស ៖ ឆ្នេរខ្សាច់ សមុទ្ទ ឋាននាគ ឋានមនុស្ស រាជវាំង …។
