រឿងទុំទាវ(ភិក្ខុសោម) សិក្សាអត្ថបទអក្សរសិល្ប៍

កម្មវិធីសិក្សា កម្រិតមធ្យមសិក្សាទុតិយភូមិ

នំមិនធំជាងនាឡិ!

ទុំទាវ គឺជាស្នាដៃមួយដែលផ្សារភ្ជាប់ទៅនឹងផ្នត់គំនិតជាតិយ៉ាងជ្រាលជ្រៅ ហើយក៏មានការ គាំទ្រដ៏លើសលប់ក្នុងមជ្ឈដ្ឋានសង្គមខ្មែរ ជាពិសេសពីសំណាក់អ្នកសិក្សា អ្នកអាន អ្នកស្តាប់។ មួយវិញទៀត រឿងទុំទាវក៏បានបញ្ចូលទៅក្នុងកម្មវិធីសិក្សានៃក្រសួងអប់រំគ្រប់សម័យកាល។ បើ យើងធ្វើការប្រៀបធៀប រវាងរឿងទុំទាវទៅនឹងស្នាដៃអក្សរសិល្ប៍បរទេស មួយចំនួនយើងប្រាកដជា ឃើញថា តម្លៃដ៏ពិសិដ្ឋនៃស្នាដៃនេះពិតជាមានលក្ខណៈល្អពិសេស លេចធ្លោទាំងអត្ថន័យ អត្ថរូប និងអត្ថរសស្ទើរតែនឹងរកអ្វីមកបរិយាយឱ្យអស់សេចក្ដីពុំបានឡើយ។ ស្របជាមួយគ្នានេះ កវីក៏
បានបញ្ចេញទេពកោសល្យ ប្រកបទៅដោយគុណតម្លៃនៃសិល្ប៍វិធីក្នុងការផ្ដិតយកតថភាពសង្គម ខ្មែរនាសម័យលង្វែក មកបង្ហាញយ៉ាងប្រត្យក្ស។

ការសិក្សារឿងទុំទាវមិនត្រឹមតែផ្ដល់ចំណេះដឹង ជាមូលដ្ឋានពីវិស័យផ្សេងៗក្នុងសម័យអតីតកាលនៃសង្គមខ្មែរប៉ុណ្ណោះទេ វាថែមទាំងបានបណ្តុះឆន្ទៈដល់កូនខ្មែរគ្រប់រូបឱ្យមានមោទនភាពចំពោះភូមិសាស្រ្តទឹកដី ព្រៃព្រឹក្សា បក្សាបក្សី ឈ្មោះ ភូមិ ស្រុកមួយចំនួននិងមុខរបររបស់ប្រជារាស្ត្រខ្មែរ ដែលជាអត្តសញ្ញាណជាតិពិតៗទៀតផង។


តម្រូវការ ៖ កុំព្យូទ័រ Tablet ទូរសព្ទ | Internet ។
ប្រភេទសិក្ខាកាម ៖ គ្រូបង្រៀនកម្រិតឧត្តមឯកទេសភាសាខ្មែរ ។

រឿនឥឡូវ!

Course Content

ផ្ដើមសេចក្ដី
I-ការបង្ហាញអត្ថបទ
4 Topics
ក-អត្ថបទ
ខ-អ្នកនិពន្ធ
គ-កាលកំណត់តែង
ឃ-សង្គមបរិយាកាស
II-ការវិភាគអត្ថបទ
5 Topics
ក-ស្ថានភាពរឿង
ខ-អត្ថន័យ
គ-អត្ថរូប
ឃ-អត្ថរស
ង-បញ្ហាសង្គម
III-សេចក្ដីសន្និដ្ឋាន
ពន្យល់ពាក្យគន្លឹះ