រឿងថៅកែចិត្តចោរ សិក្សាអត្ថបទអក្សរសិល្ប៍

កម្មវិធីសិក្សា កម្រិតមធ្យមសិក្សាទុតិយភូមិ

សេចក្ដីផ្ដើម

រឿងថៅកែចិត្តចោរតាក់តែងឡើងតាមរយៈរចនាបថល្ខោននិយាយដោយអ្នកនិពន្ធពីររូប គឺលោក ពៅ យូឡេង និង លោក អ៊ុំ ឈឺន។ រឿងនេះប្រសូតឡើងក្រោយពីប្រទេសខ្មែរទទួលបានឯករាជ្យពីរបបអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ ។ នៅក្នុងដំណាក់កាលនោះដែរ គឺជាពេលដែលខ្មែរចាប់ផ្តើមប្រជែងគ្នាដើម្បីរស់ ជាពិសេសការស្រវាទាញយកផលចំណេញរបស់ពួកនាយទុន ឬអ្នករកស៊ីដែលមានគំនិតលោភលន់ជាដើម ។ 
រឿងថៅកែចិត្តចោរ គឺជារឿងដែលបានបង្ហាញពីអំពើអយុត្តិធម៌របស់អ្នកមានលុយអាចឈ្នះនូវអ្វីៗទាំងអស់ ពោលគឺឈ្នះទាំងយុត្តិធម៌របស់កម្មករ ឈ្នះទាំងអាជ្ញាធរដែលជាអ្នកកាន់ច្បាប់របស់រដ្ឋ។ លើសពីនេះទៅទៀត តាមរយៈរឿងនេះក៏បានបង្ហាញពីចិត្តកំណាចឃោរឃៅរបស់ថៅក និងការប្រកាន់ជំហរយុត្តិធម៌ ការចេះសាមគ្គីគ្នារបស់កម្មករក្រីក្រ ទោះដំណើរវិវត្តន៍ទៅកាន់ការបាត់បង់អាជីពក៏ដោយ ។ តាមរយៈរឿងនេះ ក៏ជាកញ្ចក់មួយសម្រាប់ឆ្លុះបញ្ចាំងថា សម័យកាលនោះអំណាចទឹក ប្រាក់មានអានុភាពខ្លាំងក្លាណាស់ ដោយអាចប្រើមនុស្សឲ្យធ្វើអ្វីក៏បាន ពោលគឺមានប្រាក់ មានអំណាច។ 
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺនៅថ្ងៃទី៣០ កញ្ញា ១៩៨១ រឿងនេះត្រូវបានចម្លង និងកែសម្រួលឡើងវិញដោយនាយកដ្ឋានសិល្បៈនៃក្រសួងឃោសនាការ រួចត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សា នាសាលាចំណេះទូទៅសម្រាប់ថ្នាក់ទី ១១ មីនាឆ្នាំ១៩៨៩។

Call To Action
  • តម្រូវការឧបករណ៍៖ កុំព្យូទ័រ | Tablet | ទូរសព្ទ | និង Internet
  • ប្រភេទសិក្សាកាម ៖ សិស្សមធ្យមសិក្សាទុតិយភូមិ

Course Content

I-ការបង្ហាញអត្ថបទ
4 Topics
ក-ទិដ្ឋភាពទូទៅ
ខ-អ្នកនិពន្ធ
គ-កាលកំណត់តែង
ឃ-សង្គមបរិយាកាស
II-ការវិភាគអត្ថបទ
5 Topics
ក-ស្ថានភាពរឿង
ខ-អត្ថន័យ
គ-អត្ថរូប
ឃ-អត្ថរស
ង-បញ្ហាសង្គម
III-សេចក្ដីសន្និដ្ឋាន