ការស្គាល់ពីប្រវត្តិកំណើតជាតិសាសន៍របស់ខ្លួនច្បាស់លាស់ ការពេញចិត្តនិងសេចក្ដីស្រឡាញ់ ការលើកតម្កើងនិងឱ្យតម្លៃខ្ពស់ចំពោះជាតិរបស់ខ្លួន គឺជាមោទនភាពជាតិ ។
ក្នុងមេរៀននេះ ចង់បណ្ដុះនិងជំរុញស្មារតីអ្នកសិក្សា ឱ្យមានស្មារតីស្នេហាជាតិ លើកតម្កើងនិងឱ្យតម្លៃខ្ពស់ចំពោះជាតិខ្មែរយើង ដោយប្រែក្លាយទៅជាសំទុះចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពការពារ កសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិ ។