រឿងភូមិតិរច្ឆាន សិក្សាអត្ថបទអក្សរសិល្ប៍

សេចក្ដីផ្តើម

រឿង «ភូមិតិរច្ឆាន» គឺជាស្នាដៃអក្សរសិល្ប៍ខ្មែរទំនើបដ៏សំខាន់មួយ ដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យអាណានិគមបារាំង។ ចំណងជើងដ៏ប្លែកនេះបានបង្កជាចម្ងល់យ៉ាងខ្លាំងដល់អ្នកអាន និងជាពិសេសប្រជាពលរដ្ឋខ្មែរគ្រប់រូប។ «ភូមិ» សំដៅដល់ទីកន្លែងដែលមនុស្សរស់នៅ ចំណែក «តិរច្ឆាន» គឺជាសត្វដែលគ្មានការយល់ដឹងខុសត្រូវ និងរស់នៅតាមសភាវគតិធម្មជាតិ។ ការរួមបញ្ចូលគ្នានៃពាក្យទាំងពីរនេះ ធ្វើឲ្យមនុស្សឆ្ងល់ថា តើសត្វមានភូមិសម្រាប់រស់នៅ ឬក៏មនុស្សនៅក្នុងភូមិនេះបានប្រែក្លាយជាសត្វទៅវិញ?

ធាតុពិត ភូមិតិរិច្ឆាន គឺជាឈ្មោះភូមិមួយនៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលត្រូវបានបារាំងប្តូរឈ្មោះនៅឆ្នាំ ១៩២៥ បន្ទាប់ពីប្រជារាស្ត្រក្នុងភូមិនេះ បានសម្លាប់មន្ត្រីបារាំងម្នាក់ឈ្មោះ លោក បាដេស

ការចងចាំដ៏ជូរចត់នេះនៅតែដក់ជាប់ក្នុងអារម្មណ៍អ្នកភូមិរហូតដល់សព្វថ្ងៃ ដែលធ្វើឲ្យពួកគេទាំងញញឹមទាំងយំរាល់ពេលនឹកដល់វា។ អ្នកនិពន្ធបានយកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះមកច្នៃប្រឌិតជាស្នាដៃអក្សរសិល្ប៍ដ៏មានតម្លៃ ដែលបម្រើជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

កម្មវិធីសិក្សា កម្រិតមធ្យមសិក្សាទុតិយភូមិ